ការ​ចាប់​ផ្តើម​

៙គ្រប់ការសារពើ

ស្តែងពីទង្វើ

ចាប់ផ្តើមដំបូង

ជំហានទីមួយ

ឆ្ពោះគោលដៅប៉ង

សង្ឃឹមបំណង

ខ្លួនបានល្អល្អះ។

ទោះឆ្ងាយឬជិត

ប៉ុន្តែទីពិត នៅ

តែមិនច្បាស់

លុះតែទៅដល់

ទើបភ្លឺស្រលះ

តែមុនព្រៃក្រាស់

ផ្តើមពីកូនឈើ។

អាចដល់មិនដល់

ឈានដើរគិតខ្វល់

ឧបសគ្គក្រោមលើ

សុទ្ធទាយពុំដឹង

បានត្រឹមអើពើ

ដោះស្រាយពេលទើរ

លើគ្រប់បញ្ហា។

ដំបូងប្រញាប់

ទោះអាចដល់ឆាប់

សមតាមប្រាថ្នា

បើចួបឧបសគ្គ

ច្បាស់គេចឆ្លេឆ្លា

ពុំទាន់កាលណា

កាលនោះសូន្យកាយ។

មុនលឿនត្រូវគិត

ព្រោះកំលាំងពិត

អាស្រ័យជិតឆ្ងាយ

មុនលឿនត្រៀបខ្លួន

បញ្ហាដោះស្រាយ

យូរឆាប់ទាំងឡាយ

សំខាន់សំរេច។

ការចាប់ផ្តើមថ្មី

ប្រៀបដើរលើដី

គ្មានស្នាមរំលេច

បើរកឃើញស្នាម

ដើរតាមជាល្បិច

តែល្អជានិច្ច

បង្កើតផ្លូវថ្មី។

ចាប់ផ្តើមសំខាន់

គិតផ្តោតទៅកាន់

ធ្វើម្តេចជោគជ័យ

ផ្តើមពីគំនិត

គ្រោងគិតវែងខ្លី

បត់បែនតាមន័យ

ដើរត្រូវផ្លូវឈ្នះ។

មុនទៅដល់គិត

ដំណើរឆ្ងាយជិត

ឱកាសរូតរះ

ពេលមិនទាន់ដល់

ពេលត្រូវជំនះ

អាចដើរដល់ផ្ទះ

ផ្តើមពីដំបូង៕

—S. TAY, Sun, 22:58-23:55, 08/07/2012

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s