Your Love that brings Tears to My Eyes

Khmer Lyrics

៙ពេលចួបគ្នា ក្តីសប្បាយ មានមិនដឹងខ្លួន               ភ្នែកទល់គ្នា ចិត្តនឹងចិត្ត បេះដូងអង្រួន

មិនដែលបាន ចោទសួរខ្លួនឯង ថាតើគឺជាអ្វី               ពេលបាត់ស្រី ទើបទឹកភ្នែក ស្រក់ប្រាប់ចិន្តា។

ទឹកភ្នែកយំ មិនដឹងហេតុ ចេះតែស្រក់ហូរ                អង្វរបង ឱយតាមរក ម្ចាស់ភ្នែកមួយគូ

ដែលនៅដិតជាប់នេត្រា                               គឺអូនមែនទេជីវា?

ឱយបង ចួបអូន ទៀតបានទេ                         ផ្តល់ស្នាម ញញឹម ទៀតបានទេ

លុបលាង ទឹកនេត្រា ចង់ឃើញរូប មាសមេ              តើពេលនេះអូន ទៅណា?

ស្តាយក្រោយ ពេលអូន ហៀបចាកចេញ                 មិនបាន ពោលពាក្យ ស្រឡាញ់ ឱ! ស្នេហា

R. ពេលចាកចេញ អារម្មមួយនោះ អូនបានទទួលទេ      ពេលចាកចេញ អារម្មមួយនោះ អូនមានដូចបងទេ

ជាអារម្ម ដែលបេះដូង ឈឺមិនថ្ងួចថ្ងូរ                 ចេញពីចិត្តមិនកំព្រា តែសែនឯកា។

ប្រហែលបង មានអារម្មនេះ តែ ឯក ឯងទេ              ពីព្រោះ បង មិន បានឃើញអូន វិលមក វិញទេ

ទោះអារម្ម មួយនោះគ្មាន ក្នុងចិត្តមាសមេ                ចាំមិនណាយៗ  លុះដល់ចួបស្នេហា ហា…ហាស! លុះដល់ចួបស្នេហា ហា…ហាស!                 ចាំមិនណាយៗ លុះដល់ចួបស្នេហា…។

៙តាមរកអូន យំក្នុងចិត្ត ថ្ងូរប្រាប់ឱរា                   លួងខ្លួនឯងថា គង់រកឃើញ បានចួប ជីវា

បើពេលនោះ បងមិនបណ្តោយ ឱយអូន ចាកចេញទៅទេ   បេះដូងពីរ នឹងបានផ្គុំគ្នា ក្លាយជាស្នេហា។

មិនឃើញអូន គ្រប់កន្លែង ដែលយើងធ្លាប់ទៅ             ដឹងទេពៅ ពេលនោះបង នឹកនាដល់អ្នកណា

ឃើញតែរូបភាពជីវា                                 មិនអាចលុបពីឱរា។

តើអូន បានទៅ ទីនោះទេ                                 ឃើញស្នាម ស្នេហយើង ទីនោះទេ

មិនបានបាត់ទៅណា បាត់តែរូបមាសមេ                 ហេតុអ្វីអូនដាច់ចិន្តា?

អនុស្សាវរីយយើងឋិតថេរ                             រង់ចាំតែស្រស់មាសមេផ្តើមស្នេហា។

ស្នេហាអូន ដែលធ្វើឱយទឹក នេត្រា បងហូរ              ស្នេហាបងដែល មិនអាចឱយអូន អាសូរ

បើទឹកភ្នែក ដែលស្រក់ហូរចុះ ប្រាកដជាអាច ប្តូរ          បងប្រគល្ភ ឱយ ដោយស្មោះ អស់ពី ចិន្តា។

ស្នេហាយើង ដែលមិនឱយ យក ទឹកភ្នែក មកដូរ         ស្នេហាយើងដែល មិនឱយទឹកភ្នែក បងហូរ (មិនឱយទឹកភ្នែក បងហូរ)

ចង់ឱយបង ចាំស្នេហយើង ទោះគ្មានមាសមេ             ចាំមិនណាយៗ លុះដល់ចួបស្នេហា។

ហេៗ មិនទាន់យល់ន័យស្នេហ ទឹកភ្នែកហូរ ហូរពីបេះដូង   ក៏អូនមិនអាសូរ ណូៗ ណូៗ ណូៗ

មិនយល់តែឋិតថេរ still stay forever in my heart…បេះដូងបងមានតែអូន in my heart…in my heart…

ស្តាយក្រោយពេលអូនហៀបចាកចេញ មិនបានពោលពាក្យស្រឡាញ់ I love you!

R. ពេលចាកចេញ អារម្មមួយនោះ អូនបានទទួលទេ (ហូ) ពេលចាកចេញ អារម្មមួយនោះ អូនមានដូចបងទេ (តើអូនមានដូចបង) ជាអារម្ម ដែលបេះដូង ឈឺមិនថ្ងួចថ្ងូរ (ថ្ងួចថ្ងូរ)

ចេញពីចិត្តមិនកំព្រា តែសែនឯកា។ ណូៗណូៗណូៗ

ប្រហែលបង មានអារម្មនេះ តែ ឯក ឯងទេ (ហូ…)      ពីព្រោះ បង មិន បានឃើញអូន វិលមក វិញទេ (វិញទេ)

ទោះអារម្ម មួយនោះគ្មាន ក្នុងចិត្តមាសមេ                ចាំមិនណាយៗ លុះដល់ចួបស្នេហា ហា…ហាស! លុះដល់ចួបស្នេហា ហា ហាស                       ចាំមិនណាយៗ លុះដល់ចួបស្នេហា។

I want you to stay in my heart!

I need your love that brings tears to my eyes…!

Mon, 1:o1am, 03/07/2012 and Thurs, 8:10pm-8:30&11:15-3:36am, 05/07/2012 and last edited Sat, 07/07/2012

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s