សុបិនចាកចេញ

ពេលថ្ងៃរឭកយប់សុបិន                   

ឃើញរូបឆោមឆ្អិននៅសាលា

បងស្ទុះទៅជិតមាសស្នេហា                

កៀកកជីវា…សែនចម្លែក!។

បើពិតជាស្ថានភាពជាក់ស្តែង               

សមបងចំបែងអូនប្រកែក

អង្គុយជិតអូនសមអូនចែក                 

ទៅទីដោយល៉ែកឆ្ងាយពីបង។

សូម្បីបងទៅជិតមាសមេ                  

ក៏អូនរិះរេផ្តាច់ចំណង

ចាកចេញដោយមិនមានបែរខ្នង             

កុំថាដល់ប៉ងបានឆ្លងឆ្លើយ។

បើបងស្តីរកអូនមិនតប                    

ដើរចេញប្រកបភាពកន្តើយ

មិនខ្វល់ដល់ចិត្តប្រុសត្រាណត្រើយ     

ទឹកមុខមិនស្បើយដោយកំហឹង។

សុបិនសង្ឃឹមបោកខ្លួនឯង                 

ស៊ូទុកចំបែងធ្វើមិនដឹង

ឱយតែបានចួបមាសព្រលឹង          

ឃើញអូនបាត់ខឹងសុខគ្មានពីរ។

ក្នុងសុបិនបានអង្គុយក្បែរ                  

ប៉ុន្មានត្រឹមតែមួយនាទី

ក៏អូនចាកចេញឱ!ឆវី               

ទុកបងវក់វីតែម្នាក់ឯង។

ដឹងថាអូនចេញមិនត្រលប់                 

ដឹងច្បាស់អូនស្អប់បងប្រឹងប្រែង

លួងលោមអូនទោះផលដូចផ្សែង            

ចិត្តសែនចំបែងអូនចាកចេញ។

មិនមានអ្វីឱយអូនស្រណោះ          

ឃាត់អូនដោយស្មោះស្នេហពោរពេញ

សុបិនក៏អូនមិនទោម្នេញ                  

នៅតែចាកចេញដូចការពិត។—S. TAY, Tue, 23:12-23:51, 27/03/2012 added and revised 00:28

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s