ក្នុងស្នាមញញឹម (Love Smile)


អូនខានញញឹមដាក់បងពីរឆ្នាំហើយ

ទោះត្រាណត្រើយបានញញឹមដាក់បងដែរ

បងជឿថាក្នុងស្នាមនេះជាស្នាមស្នេហ

ដែលគ្រាន់តែសល់ជាប់ថ្ពាល់លែងញញឹម។

ស្នាមនៅស្រស់ស្រស់ព្រោះស្នាមដាមនៅចិត្ត

ចិត្តនៅគិតគិតព្រោះចិត្តនៅសង្ឃឹម

ចួបហើយត្រេកត្រេកព្រោះចិត្តស្នេហចិញ្ចឹម

គូត្រីក្រឹមមិនបែកចិត្តទោះបែកកាយ។

គេពង្រាត់មិនក្បែរកាយក៏ក្បែរចិត្ត

ទោះជីវិតជាត្រីក្រឹមពុំសប្បាយ

គ្មានសេរីក៏មានគូមិនឃា្លតឆ្ងាយ

គ្រាន់ជាងស្តាយកាយជាមនុស្សតែឥតគូ។

មានសេរីសេរីនាំឱយគូឃ្លាត

មានវិវាទគេជ្រៀតជ្រែកហួសតស៊ូ

សេរីភាពអូនរើសគេបងចត់ជូរ

គិតយូរៗស្នេហត្រីក្រឹមគ្រាន់បើជាង។

តែយ៉ាងណាជាត្រីក្រឹមគ្មានស្លាកស្នាម

កត់ដើមដានជាប់លើថ្ពាល់រៀងរាល់រៀង

អាចប្រាប់គូថានៅស្នេហគ្រាន់ផ្ទាត់ផ្ទៀង

ញញឹមទៀងទៀងជាងចិត្តមិនស្រដី៕

—S. TAY, Thurs-Fri, 23:20-00:09, 03/ 05/2012

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s