ស្អប់ព្រោះស្នេហ

តាមស្រឡាញ់អូនអស់ពីរឆ្នាំ

ពេលមួយរកាំអូនខឹងបង

បងមិនទាំងដឹងហេតុផលផង

ស្រាប់តែនួនល្អងពោលពាក្យបែក។

មិនប្រកាន់ខឹងនឹងអូនឡើយ

យល់ចិត្តត្រាណត្រើយទើបមិនស្រែក

តវ៉ាព្រោះអូនសែនចម្លែក

ទោះបងប្រកែកអូនមិនស្តាប់។

ស្គាល់អូនពីរឆ្នាំមិនដែលសោះ

ស្នាមញញឹមស្រស់ប្រែក្រលាប់

កាន់តែស្តាប់កាន់តែឈឺចាប់

ម្តេចស្រីចំណាប់ប្រែចរិត។

អូនពុំដែលខឹងបុរសណា

ស្មើប្រុសរៀមរ៉ាទេវរមិត្រ

តើទុកបងជាសត្រូវពិត

ឬប្រុសស្នេហស្និទ្ធអូនស្នេហា។

ទោះសត្រូវអូនក៏សេពគប់

ចុះបងម្តេចឈប់តបវាចា

ក្តីស្នេហបងអូនទុកត្រង់ណា

សត្រូវជីវាពុំស្មើផង។

យ៉ាងណាបងនៅយល់វិជ្ជមាន

ទោះអូនបំពានគ្មានសំណង

ជឿថាអូននៅតែស្នេហបង

គ្រាន់តែស្នេហស្នងងរមួយគ្រា។

ប្រកាន់ខឹងបងព្រោះស្នេហបង

ប្រកាន់កន្លងគ្រប់បញ្ហា

កំបិកកំបុកតូចប៉ុណ្ណា

ទាមទារចិន្តាឱយរែងគិត។

អូនស្អប់តែស្អប់ក្នុងន័យស្នេហ

ស្អប់ក៏ហេតុតែស្រឡាញ់ពិត

បើមិនស្រឡាញ់ក៏មាសមិត្រ

មិនស្អប់កំរិតប៉ុណ្ណឹងដែរ។

ប្រុសដែលអូនស្នេហស្អប់ជាងគេ

ប្រុសទីទៃរេស្អប់មិនស្នេហ

ព្រោះស្រឡាញ់ទើបអូនត្រូវតែ

ទាមទារឱយកែគ្រប់ចរិយា។

ទោះបងមានខុសក៏មិនថ្វី

សំខាន់ពិសីត្រូវប្តេជ្ញា

ថាអូនច្បាស់ស្អប់មួយជីវា

តែត្រូវរៀបការជាមួយបង៕

―S. TAY, Tue, 22:25-11:30

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s