ជំរើស (Rational Choice)


ក្នុងជីវិតពិត

គ្រប់ការប្រព្រឹត្ត

តែងចួបប្រទះ

ការសម្រេចចិត្ត

ខ្ពើមចាញ់ចង់ឈ្នះ

ប្រលាក់ឬជ្រះ

នៅក្នុងគំនិត។

ត្រូវជ្រើសមួយណា

ជំរើសត្រៀបត្រា

ពីរឡើងចាប់គិត

រើសបានតែមួយ

ចួបព្រួយព្រោះចិត្ត

មិនដឹងណាពិត

ដើរសួរគេឯង។

ជំរើសពឹងខួរ

វិភាគអង្គតួ

ធាតុពិតមិនស្តែង

ពីក្រោយពីមុខ

មិនប្រែសម្តែង

ខុសគ្នារមែង

គួរពិចារណា។

ជ្រើសត្រូវ អាស្រ័យ

ពត៌មានឆ្ងាយដៃ

ចាប់ជាប់ហត្ថា

អ្វីដែលត្រូវជ្រើស

ត្រូវដឹងពីវា

ប្រវត្តិសាវតា

ក្លែងឬប្រាកដ។

បច្ចុប្បន្នអតីត

កំណត់កំរិត

ថ្ងៃអនាគត

ចាប់ពួកវាបាន

ស្មើភ្នែកមើលផុត

ផ្សែងភព្យរលត់

ព្រោះភ្លើងគំនិត។

បើអសមត្ថភាព

ដំណោះស្រាយប្រៀប

ដំណើរងងឹត

ត្រូវរកចង្កៀង

ឬទៀននៃមិត្រ

ឱយតែភ្លើងពិត

ប្រាកដជាភ្លឺ។

តែត្រូវប្រយត្ន

ភ្លើងភ្លឺសម្ងាត់

បាត់ហៅមិនឮ

ឬភ្លើងងងឹត

មានតែពន្លឺ

មិនអាចបំភ្លឺ

ឬភ្លឺបាត់ៗ។

សំខាន់មុនជ្រើស

ជឿមិនខ្វះលើស

ថ្លឹងថ្លែងអញត្តិ

ជ្រើសដូរកុំជ្រើស

បើជ្រើសដាច់ណាត់

ខុសឬត្រូវចាត់

ចាំជាពិសោធន៍៕

Fri, 23:25-00:40, 02/06/2012

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s