យុត្តិធម៌ ក្នុង អយុត្តិធម៌


 

យុតិ្តធម៌ដែលមានក្នុងធម្មជាតិ

ពិតមានលាក់ឆ្លៀតអយុត្តិធម៌

អ្នកខ្លះមានរូបឆោមលោមពណ៌

ឃើញរូបចង់ពាល់ដល់មនុស្សពិត។

អ្នកខ្លះមានមុខមើលមិនបាន

រឡេកឃើញប្រាណខ្ពើមដល់ចិត្ត

ទោះខាងក្នុងផ្ទុយពីការគិត

ក៏ម៉ៃលំអិតមិនគិតយូរ។

ទេបើក្រៅល្អត្រឹមឃើញម្តង

មិនបាច់ប្រលងជាប់យ៉ាងធូរ

ច្បាស់ឫកកបលក្ខណ៍ចេះគិតគូរ

ទោះរូបគំនូរក្នុងរហែក។

ល្អចិត្តល្អជាងល្អកាយា

ពាក្យឮគេថាស្តាប់លែងប្លែក

ប្លែកត្រង់ឃើញអ្នកបានពោលស្រែក

រើសរូបជាឯកខុសសំដី។

និយាយក្តែងៗចិត្តជាធំ

ដល់កូនក្រមុំស្រស់ប្រឹមប្រិយ

មិនស្អាតគ្មានទេចិត្តភក្តី

ស្រឡាញ់ធ្វើអ្វីមើលមិនបាន។

បើម្នាក់ៗស្នេហតែរូបល្អ

ចុះអ្នករូបក្រអ្នកណាបាន

បានលើអ្នកអន់ដូចគ្នាប្រាណ

រៀបការហើយបានរូបអន់ទៀត។

ដូច្នេះទើបអ្នករូបល្អតិច

អាក្រក់ច្រើនលិចណែនក្តន់ក្តៀត

ដណ្តើមយកអ្នករូបល្អព្រាត

សល់ប៉ុន្មានទៀតយកគ្នាឯង។

បើធម្មជាតិផ្តល់តែរូបល្អ

ច្បាស់អយុត្តិធម៌ហួសប្រវែង

អាក្រក់ទាមទារយកកន្លែង

តវ៉ាត្រង់បែងចែកមិនត្រូវ៕

 សរសេរចប់ម៉ោង 14:34 Fri, 18/05/2012

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s