ចាំ (STILL)


ពេលនៅចំពោះមុខមាសមេ
មិនដឹងខ្លួនទេថាចិត្តចាំ
ចាំជាប់ក្នុងចិត្តដិតចំណាំ
ផលកើតគ្មានកម្មផ្ទុយការពិត។
ចាំស្នាមញញឹមថែមសំណើច
គ្រាន់មើលអូនសើចដឹងគំនិត
យល់ទើបបេះដូងប្រកាសចិត្ត
គ្រប់ស្នាមដាមដិតអូនតួឯក។
មិនចង់ឱយឆ្ងាយទាំងចិត្តកាយ
បាត់អូនមិនណាយចិត្តរកស្រែក
តាមរកមាសមៃមិនអល់អែក
ផ្លូវហាក់ចម្លែកពេលគ្មានអូន។
រកអូនទោះចិត្តមិនសង្ឃឹម
នឹកស្នាមញញឹមចិត្តមិនសូន្យ
សែនឯកាចិត្តមិនរលូន
ចង់ប្រាប់ទៅអូន I love you ។
រកអូនមិនឃើញបានត្រឹមចាំ
ចាំទាំងប្រេះស្រាំចិត្តមិនធូរ
រហូតស្ងាត់មនុស្សនៅចាំគូ
ទោះវេលាយូរសំខាន់ចួប។
I want you to stay in my heart;
I want to start our love;
I STILL wait for you my love!;
It’s not just love …STILL love.
ចង់មិនត្រឹមតែចាំក្នុងចិត្ត
ចង់ដោយស្នេហពិតរស់រួមរួប
បានត្រឹមចាំក៏ចាំចំនួប
សុំអាចជូនរូប To My Eyes… ៕
―S. TAY, Wes, 23:00, 21/03/2012-Thurs, 00:14, 22/03/2012

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s