ទី​បែក​ទី​ចួប​

កន្លែងដិតដាម              ទីស្នេហជាប់ស្នាម                   ចាំដក់អារម្ម

នឹកឃើញសម្លេង           ញញឹមមាសម៉ុម                     បេះដូងក្រៀមក្រំ

នឹកគិតរសាយ។

ចាំកែវភ្នែកស្នេហ          រឿងពិតប្រួលប្រែ                    កាត់ចិត្តសប្បាយ

ខំនឹករឿងល្អ               ទោះផុតចាកឆ្ងាយ                   ទៅមុខតែកាយ

អារម្មនឹងថ្កល់។

ពេលសុខស្នេហា           ពុំដែលគិតថា                        អាចប្រែល្អក់ខ្វល់

ស្តាប់សម្តីអូន               ថ្ងៃបែកមកដល់                      ចួបមុខសែនឆ្ងល់

ហេតុអ្វីអូនខឹង?។

គ្រាន់ស្តាប់ទូរសព្ទ បេះដូងឈឺចាប់                       សូមស្នើព្រលឹង

ឱយមកទីចាស់             ទោះដោយកំហឹង                    ក៏លួងទាំងដឹង

ចិត្តអូនមិនចង់។

ចងចិញ្ចើមត្រៀម           គ្រាន់ចួបបងភ្លាម                    ជះគ្មានបង្អង់

ស្តាប់ឈឺក្នុងចិត្ត           គិតឈឺក្នុងអង្គ                       ក្តីស្នេហស្មោះត្រង់

សូន្យវេលាខ្លី។

សាងវេលាវែង             ពុំអាចប្រជែង                        កំហឹងមាសមៃ

មិនជឿមិនស្តាប់            ហេតុផលបងស្តី                     បងខុសរឿងអ្វី

អូនថាបងដឹង។

គិតទ្វេខ្មីឃ្មាត               នៅមិនលេចទៀត                    ហេតុអ្វីព្រលឹង

ប្រកាន់មិនប្រាប់            គិតតែពីខឹង                                    អូនធ្វើបែបហ្នឹង

មានន័យយ៉ាងណា។

ឬអូនមានចិត្ត               ប្រហារជីវិត                         ពីរឆ្នាំស្នេហា

ពាក្យពីមាត់អូន             ដាច់អហង្ការ                         គឺសង្ឃឹមថា

លែងចួបបងទៀត។

អូនស្តីឥតខ្មាស             ទីកន្លែងចាស់                        ប្រែក្លាយចោលម្សៀត

ពុំអាចដាស់អូន             ឱយស្នេហរវាត                      ពេលចប់ត្រឹមឆ្លៀត

មើលអូនចុងក្រោយ។

ចួបអូនថ្ងៃនេះ              ដឹងច្បាស់ត្រិះរិះ                     ថាស្រស់ត្រាណត្រើយ

មិនងាយបាត់ខឹង           មិនអត់ទោសឡើយ                  ស្នេហយើងចប់ហើយ

ចប់នៅទីចួប៕―S. TAY, Tue, 18:38-19:57, Feb. 14, 2012

7 thoughts on “ទី​បែក​ទី​ចួប​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s