ត្រីវិស័យ

ត្រីវិស័យចង្គុលទិសជើងជានិច្ច        

ពុំដែលភ្លេចចង្អុលទិសដទៃទេ

ត្រីវិស័យប្រើទ្រនិចដោយរិះរេ

ពុំំទំនេនាំអស់អ្នកក្រោមបង្គាប់។

អ្នកដំនើរត្រូវចេះប្រើត្រីវិស័យ

កុំគិតឆ្មៃចេះតែប្រើតាមទំលាប់

ក្រែងថ្ងៃណាត្រីវិស័យគ្រឿងគាំងជាប់

យើងអ្នកធ្លាប់ជឿទុកចិត្តសុខប្រួលប្រែ។

បើសិនត្រីវិស័យនោះពិតគាំងជាប់

នោះល្អគាប់ជាងចង្អុលច្រឡំដែរ

ត្រីវិស័យណាល្អប្រើរក្សាថែ

ខូចគួរកែឱយទាន់មុនវង្វេងទិស៕.—S.TAY, Mon, 20:30-20:44, 30/11/09

2 thoughts on “ត្រីវិស័យ

    • អរគុណច្រើន ខ្ញុំប្រញាប់ពេគ ព្រោះស្រូតផ្សាយឱយទាន់១១:១១, ១១/១១/១១។
      ទីបំផុតនៅតែលើសមួយនាទី!
      ដំបូងគិតថាចង់តែងកំណាព្យចំនងជើងថា”អ្នកចម្រៀង”ផ្សាយ តែមិនបានសរសេរ ក៏យកកំណាព្យផ្សេងមកផ្សាយទៅ!
      ថ្ងៃនោះប៉ងធ្វើអ្វីច្រើនពេគ ហើយណេតក៏មិនអំនោយផលទៀត
      សំនាងហើយដែលអាចផ្យាយបាន!!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s