ឃ្មុំ និង រុយ

Bee vs Fly

សត្វឃ្មុំជាសត្វខុសពីរុយ             មានលក្ខណៈផ្ទុយផ្សេងពីគ្នា

សត្វឃ្មុំស្វែងក្លិនស្រស់សោភា      បុប្ផានានាតាមសួនច្បារ។

ឬតាមផ្ទះដែលដាំផ្កាស្រស់         ឃ្មុំស្វែងស្មគ្រស្មោះតាមក្លិនផ្កា

ក្រេបហើយពុំលេបតែអាត្មា         យកមកស្ថាបនាសម្បុកខ្លួន។

ជាប្រយោជន៍រួមទាំងអស់គ្នា        ប្រកាន់សាមគ្គាយ៉ាងខ្ជាប់ខ្ជួន

កសាងសម្បុកឱយមាំមួន            ចិត្តជាប់ថែថួនក្រុមគ្រួសារ។

ពេលមានសត្រូវចូលលុយលុក     ចេញមុខប្រើទ្រនិចប្រហារ

ទោះពេលទិចហើយអស់សង្ខារ     មិនស្តាយជីវាការពារជាតិ។

ផ្ទុយពីសត្វរុយស្វែងគំរង់              ផ្កាស្រស់ល្អទ្រង់ពុំចូលបៀត

ស្នេហតែលាមកស្អុយគ្រោតគ្រាត   ចិត្តជាប់ឥតឃ្លាតជាតិមោហា។

បានគំរង់ហើយឆ្ងាញ់ម្នាក់ឯង         ពុំចេះចាត់ចែងចែកអ្នកណា

ហើយក៏ពុំចេះស្ថាបនា                  សម្បុកគេហាជាអ្វីដែរ។

ពេលមានសត្រូវគ្មានអាវុធ             តតាំងប្រយុទ្ធឱយបានល្ហែ

ពេលអាសន្នហើររត់ពូកែ               គិតម្តេចឱយតែរួចមរណា៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s