តើខ្ញុំជាអ្វី?

A monkey considers what makes him who he is…..

ខ្ញុំគ្មានជីវិត                  គ្មានញាតិផៅមិត្រ              ​ ផ្ទះខ្ញុំពុំច្បាស់

ម្ចាស់ខ្ញុំមានច្រើន       រាល់ថ្ងៃប្តូរផ្លាស់                    មុខមាត់ច្រើនណាស់

ខ្ញុំចាំពុំអស់។

ម្ចាស់ខ្ញុំស្រឡាញ់        ចួនចាក់កាប់បាញ់               ស្នេហខ្ញុំស្មគ្រស្មោះ

ដើម្បីតែខ្ញុំ                      ពួកគាត់ខ្សោយខ្សោះ         ពេលបាត់អាលោះ

អាល័យខ្ញុំក្រៃ។

លើពិភពលោក             ខ្ញុំប្រៀបដូចរោគ                  ដ៏សែនចង្រៃ

មនុស្សមនា                    ច្បាំងគ្នារាល់ថ្ងៃ                    ចិត្តខ្ញុំស្រមៃ

ឱយម្ចាស់ខ្ញុំក្សាន្ត។

គេបង្កើតខ្ញុំ                       ដើម្បីសុខុម                          ឱយមនុស្សគ្រប់ប្រាណ

ឬដើម្បីទុក្ខ                       រានរុកគ្រប់ឋាន                    ពេលណាទើបបាន

សុខសន្តិភាព៕—S.TAY, Tue, 02/09/2009

Advertisements