អាទិទេពហ្សឺស

ទេវកថាជនជាតិក្រិច

តែងតែរំលេចលើងតំកើង

អាទិទេពហ្សឺសថាថ្កុំថ្កើង

ជាទេវរាជ (ស្តេច​នៃ​ទេវ​តា) ឡើងគ្របគ្រង់លោក។

ជាទេពប្រកបគតិយុត្តិ

មានចិត្តមោះមុតគ្មានយល់យោគ

ដល់ជនកំណាចកាចស្មោកគ្រោក

តែមានអធ្យោគដល់ជនល្អ។

ព្រះអង្គគ្រប់គ្រងលោកប្រថពី

ដូចព្រះព្រហ្មីមើលខ្មៅស

មានអសនីដ៏បវរ

ដូចព្រះឥន្ទ្រដ៏មានឫទ្ធា។

……………………..

នាស្រុកខ្មែរវិញអសនី

ពិតផ្សេងខុសពីប្រទេសក្រិច

ហ្សឺសខ្មែរប្រហែលភ្លេចកាតាព្វកិច្ច

ឬខុសដូចម្តេចប្រើអសនី។

បាញ់ត្រូវច្រើនតែជនល្អជា

នៅនាជនបទតាមប្រក្រតី

ពុំបានប្រព្រឹត្តទុច្ចរិតអ្វី

ឯជនអប្រិយបែរសុខសាន្ត។

ប្រហែលគេមានគ្រឿងការពារ

អសនីពាធាបាញពុំបាន

អ្នកស្រែគ្មានអ្វីការពារប្រាណ

រស់ព្រួយឥតក្សាន្តខ្លាចរន្ទះ។

ពុំដឹងចេញពីពពកណា

មួយធ្មេចនេត្រាយ៉ាងរូតរះ

ក្ស័យទាំងដេកលក់នៅក្នុងផ្ទះ

បើកភ្នែកប្រទះឋាននរក៕

—S. TAY, Sat, 9:47-13:11, 01/10/11

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s