ទឹកជំនន់រេ

ពេលមួយព្រៃឈើចួបអន្តរាយ

ជនល្មើសប្រញាយកាប់ហៀរហូរ

ឈើស្ទើរចាស់ជាងអ្នកជួញដូរ

កាប់គ្មានអាសូរអាយុកាល។

ពេលទឹកជំនន់វេទនា

គ្មានឈើជរាជួយរក្សា

លង់លេចដំនាំស្រែចំការ

ក្ស័យទាំងសង្ខារជនស្លូតត្រង់។

អ្នកក្ស័យច្រើនតែនៅវ័យក្មេង

ពុំទាន់យល់ឈ្វេងធំដឹងអង្គ

បានបំរើជាតិដោយផ្ចិតផ្ចង់

ជំនួយក៏បង់បានគ្នាគេ។

អ្នករងគ្រោះពិតពុំដឹងអ្វី

ត្រឹមកាប់ឈើព្រៃធ្វើអុសទេ

អ្នកប្រព្រឹត្តកាប់ទាំងកញ្ឆេ

រស់សុខឋិតថេរក្ស័យអ្នករង។

—S.TAY, Thurs, 29/09/11- Sat, 01/10/11

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s