ព្រាយជញ្ជក់ឈាម

ឮថារៀងរាល់ពេលរាត្រី

មានព្រាយអប្រិយចេញពាធា

ជញ្ជក់ឈាមមនុស្សស្លាប់គ្រប់គ្នា

តាមផ្លូវអធ្វាឬគេហា។

វាបឺតឈាមមនុស្សឱយខ្សោយខ្សោះ

បឺតបំពេញពោះឱយបាត់ផ្សា

ទោះមនុស្សត្រូវស្លាប់អសារ

វាមិនរអាធ្វើបន្ត។

រឿងនិទានបានថ្លែងដូច្នេះ

ព្រាយដូចជាតិច្រេះគ្មានលំអ

មនុស្សលោកខ្លាចព្រាយរស់ត្រដរ

មិនស្លាប់ព្រោះក្រក៏ព្រោះព្រាយ។

តែសម័យនេះវិទ្យាសាស្ត្រ

រីកចំរើនណាស់លែងពាយងាយ

គ្មានជឿរឿងនិទាននិយាយ

គ្មានទេខ្មោចព្រាយលើលោកា។

តែទីបំផុតទើបមនុស្សយល់

បានដឹងឫសគល់ព្រាយនេះណា

តាមពិតព្រាយដែលរឿងបានចារ

ជាព្រាយមនុស្សាក្នុងលោកិយ៕—S.TAY, Thurs, 14:43, 24/09/09

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s