វាសនាយុត្តិធម៌

Justic is Expensive

ពណ៌សតំណាងយុត្តិធម៌                   មនុស្សស្គាល់ហើយជឿជាក់ខ្លាំងណាស់

សំភីស្លៀកសឃើញស្អេកស្កះ              ទាំងក្មេងទាំងចាស់ទាំងប្រុសស្រី។

ស្លៀកសដើម្បីបង្ហាញថា                     រូបខ្លួននេះណាស្នេហភក្តី

ចំពោះយុត្តិធម៌លើលោកិយ                 ថែមប្រឹងឃ្មាតខ្មីបង្កើតច្បាប់។

រួចស្រែកថាច្បាប់គឺយុត្តិធម៌                  មនុស្សត្រូវស្គាល់ត្រូវផ្ទៀងស្តាប់

មិនត្រូវបំពានឱយប្រឹងត្រាប់                 ប្រឆាំងត្រូវចាប់ញាត់ដាក់គុក។

មិនយូរមនុស្សប្រែទស្សនៈ                   ថាច្បាប់ដែលតាក់តែងចែងទុក

នៅខាតខ្វះត្រូវកែទំនុក                      តទៅថ្ងៃមុខច្បាប់កែប្រែ។

ច្បាប់ដែលចែងហើយខ្វះចន្លោះ            ពុំត្រូវទាំងអស់ត្រូវបង្វែរ

ឱយត្រូវទិសដៅមនុស្សផង                 ត្រូវកែតំរូវដូច្នេះឯង។

ទីបំផុតច្បាប់យុត្តិធម៌                         ដែលមនុស្សបានស្គាល់យល់ជាក់ស្តែង

នៅតែត្រូវគេកែតាក់តែង                       ជាថ្មីឥតក្រែងពាក្យយុត្តិធម៌៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s