បណ្តាំសម្តេចព្រះសង្ឃរាជ ជួន ណាត

រូបសំណាកសម្តេចសសង្ឃរាជ       ​       ជួន​ ណាតអ្នកប្រាជ្ញអក្សរសាស្ត្រ

ព្រះអង្គសុគតទាំងថប់ណាស់                 ព្រោះនៅខាតខ្វះអក្សរខ្មែរ។

រូប សំណាក សម្ដេច ព្រះ សង្ឃរាជ ជួន ណាត

 

វចនានុក្រមទាំងពីរភាគ                           ​​​   មានពាក្យជាច្រើនត្រូវថែមថែ

ប្រៀបដូចផ្លូវលំដែលត្រឹមតែ                      រាយក្រួសហូរហែតែប៉ុណ្ណោះ។​​

​​​​ពុំមានឋានៈស្មើផ្លូវជ័រ                                   សង្ឃឹមខ្មែររាល់គា្នទាំងអស់

ជួយលើកតម្កើងឱយ                                 ​  ឱយរស់ឋិតថេរអមតៈ។

តែគួរឱយស្តាយជន្មព្រះ                              ពុំគង់បានឃើញសមឋានៈ

នៃអក្សរសាស្ត្រខ្មែរសមសក្តិ                       ដែលទ្រង់ស្មោះស្មគ្រមួយជីវិត៕

8 thoughts on “បណ្តាំសម្តេចព្រះសង្ឃរាជ ជួន ណាត

  1. សុំសួរមួយ, «តើ​សម្តេចសង្ឃ​បច្ចុប្បន្ន តាំង​ពី​ឡើង​កាន់​តំណែង​ជា​សម្តេចសង្ឃ រហូត​ដល់​ជិត​សុគត​ទៅវិញ​ទៅ​ហើយ បាន​ធ្វើ​អ្វី​ខ្លះ​ជា​ប្រយោជន៍​រួម?»

    • អ្នកអាចស្វែងសៀវភៅស្នាព្រះហស្តចុងរបស់លោកបានឬតាមរយៈhttp://km.wikipedia.org/wiki/ជួន_ណា និង google.
      ស្នាដៃសំខាន់ជាងគេគឺវចនានុក្រមតែទោះបីស្នាដៃនេះមានចំនុចត្រូវច្រើនក៏ដោយតែកំហុសក៏ពុំចេះតិចដែរ។
      វារង់ចាំការកែប្រែឱយកាន់តែទាន់សម័យឡើងដែលជាបណ្តាំ តែអ្នកជំនាន់ក្រោយចេះតែថាតាមប៉ុណ្ណោះ។
      ដោយពិត ពុំមែនគ្មានអ្នកចេះដឹងលើសព្រះអង្គទេ មានន័យថាយើងនៅមានអ្នកមានសមត្ថភាពអាចពុំត្រឹមតែបញ្ហាអក្ចរាវិរុទ្ធនោះទេគឺបញ្ហាអត្ថន័យ ឫសពាក្យ និងការសិក្សាតាមរបៀបវិជ្ជាសាស្ត្រដោយវិភាគលើអត្តបទបុរាណតាំងពីសតវត្សរទី៥ដល់ទី១៨ជាពិសេស​គឺក្រាំង សាត្រាដែល ស្ទើរតែទាំងអស់ពុំទាន់មានការសិក្សាឱយច្បាស់លាស់នៅឡើយ។
      បើសិលាចារិកវិញនៅគ្រាន់បើជាងសត្រា តែទោះបែបនេះក៏ដោយ រចស់ទាំងពីរនេះសំខាន់ណាស់សំរាប់វិជ្ជាខ្មែរ។
      បើចង់ឱយភាសាខ្មែរឈានដល់កំរិតនោះវាជារឿងវែងឆ្ងាយណាស់ ទាល់តែនៅតែមានអ្នកសមត្ថភាពដូច អូ ឈៀង ពៅ សាវរស ជូន ណាត។ល។

      • អរគុណ​ចំពោះ​ការ​ឆ្លើយ​តប​ដ៏​ក្បោះក្បាយ ។ តាម​ការ​ពិត​ខ្ញុំ​មិនមានចម្ងល់​នឹង​ស្នាព្រះហស្បតិ៍របស់​សម្តេចសង្ឃជួនណាត​នោះ​ទេ, តែ​ខ្ញុំ​បែ​ជា​ឆ្ងល់​នឹង​សម្តេចសង្ឃ​ទាំង​ពីរ​គណៈ​បច្ចុប្បន្ន ថា​តើ​គាត់​(តេជគុណ​ទាំង​ពីរ​អង្គ)​បាន​ធ្វើ​អ្វី​ខ្លះ ក្រៅ​ពី​ប្រកាស​សង្ឃដីការ(ពុទ្ធដីកា???) បណ្តេញ​សង្ឃ លួន សាវ៉ាត ដោយ​និយាយ​ថា​ខុស​នឹង​វិន័យសង្ឃនោះ?

      • អរ! បញ្ហានយោបាយទេតើ សាកល្បងឆែមវិគីលីងមើលទៅ!
        ត្រង់ថាសម្តេចសង្ឃធ្វើអ្វីខ្លះ ខ្ញុំពុំបានដឹងទេ!
        ពត៌មានដែលទទួលបានតាមវិទ្យុក្តី តាមកាសែតក្តី គេគ្រាន់តែលើកឡើងដោយស្រង់សម្តីអ្នកស្រប់មួយ អ្នកប្រឆាំងមួយ បកបង្ហាញមិនដែលនិយាយឱយដាច់ស្រេចថាណាមួយខុសឬត្រូវទេ!ស្រុកយើងតែប៉ុណ្ណឹង!
        សំខាន់ត្រូវមានគោលការនៃការជឿ ពេលខ្លះពត៌មានចរចាមអារាមបែរជាត្រូវច្រើន ចំនែកពត៌មាទៅជាពុំពិតទៅវិញដែលទោះបីពត៌មានចរចាមអារាមតែងតែខុសភាគច្រើន ចំនែកឯពត៌មាននផ្សាយបើកចំហតែងតែគេទទួលស្គាល់ក៏ដោយ!
        Do not believe in anything simply because you have heard it.
        Do not believe in anything simply because it is spoken and rumored by many.
        Do not believe in anything simply because it is found written in your religious books.
        Do not believe in anything merely on the authority of your teachers and elders.
        Do not believe in traditions because they have been handed down for many generations. But after observation and analysis, when you find that anything agrees with reason and is conducive to the good and benefit of one and all, then accept it and live up to it.
        —The Buddha

      • ធាតុពិត​ខ្ញុំ​មិន​បាន​ផ្តោត​ទៅ​លើ​រឿង​នយោបាយ​អ្វី​នោះ​ទេ, ហើយ​ដូច​ខ្ញុំ​និយាយ​ចឹង, ខ្ញុំ​សួរ​ដោយ​ត្រង់​តែ​ម្តង​ថា​តើ​គាត់តេជគុណ​ទាំង​ពីរ​គណៈ​បាន​ផ្តើម​បង្កើត​ជា​សម្បត្តិ​សមិទ្ធិផល​រួម​អ្វី​ខ្លះ​ដើម្បី​បម្រើ​ប្រយោជន៍​សាសនា ក៏​ដូច​ជាពុទ្ធសាសនិកជន ក្នុង និង ក្រៅ​ស្រុក ?

      • ដូចពុទ្ធទំនាយ ចាប់ពីពាក់កណ្តាលសាសនានេះទៅសាសនាព្រះពុទ្ធនឹងរញ៉េរញ៉ៃក្នុងគណៈសង្ឃជាពុំខាន ពិតជាទាក់ទងនយោបាយដែលពុំអាចនិយាយបាន!
        បំរើផលប្រយោជន៍អ្វីខ្លះ ខ្លុំអត់ដឹងផង!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s