របស់ខ្ចីគេ

របស់ផងខ្លួន                  ប្រាស់ប្រើផ្ទួនៗ                     ថែថួនរក្សា

គ្មានអ្នកតឹងទារ             សងវិញឡើយណា               កម្មសិទ្ធិអាត្មា

ខាខាំងផ្ទាល់កាយ។

ឬធ្វើឱយបាត់                ស្តាយខ្លាំងពេគក្តាត់               យូរគង់រសាយ

ដោយការប្រមាទ          ខូចខាតអន្តរាយ                      តិចច្រើនមិនស្តាយ

ដ្បិតជាទ្រព្យខ្លួន។

ទោះយូរឬឆាប់              ពុំបាច់ប្រញាប់                        ប្រយត្នថែថួន

ត្រូវសងគេវិញ               គេដេញដោលផ្ទួន                  ទ្រព្យគេមាំមួន

ឯងឱយខូចខាត។

បើខ្ចីគេយូរ                     គេធុញរអ៊ូ                                  ដ្បិតពេលជាអាទិ

គេត្រូវការដែល             ឯឯងសង្វាត                             ខ្ចីទុកមិនមាត់

យកដាច់មិនថា។

គិតថាគេភ្លេច                លោភលន់ជានិច្ច                      អាងគេមេត្តា

ឯងខ្លាចអស់ទ្រព្យ        ខ្ចីគេសិក្សា                                  បានទាំងប្រាជ្ញា

សល់ទាំងកំរៃ។

បើបាត់រឿងធំ                 មិត្រក្លាយគំនុំ                            របស់ចង្រៃ

ខ្ចីទៀតលែងបាន           ដ្បិតចំណំាដៃ                           ជាប់ចិត្តសង្ស័យ

សង្គមប្រវតិ្ត។

អចេតនាក្តី                      តែចិត្តបេតី                                 ទ្រព្យមិនចោលទាត់

អាមិត្រសំអប់                  ទ្រព្យអញឱយភ្លាត់                  ឱយទៅមិនឃាត់

ស្តាយទ្រព្យជាងមិត្រ។

របស់ខ្ចីគេ                         បញ្ហាច្រើនទ្វេ                            គង់ថេរល្អពិត

តែបើភ្លាំងភ្លាត់                 សត្រូវជាប់ចិត្ក                           ល្អគួរស៊ូគិត

ទិញផ្ទាល់លែងខ្ចី៕—S. TAY, Wes, 10:49-11:55, 13/07/11

2 thoughts on “របស់ខ្ចីគេ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s