សំពៅតូចធំ រីក្តោងទំហំ សមាមាត្រគ្នា
ទើបយោងគ្នាបាន តាមខ្យល់ព្យោមា លើផ្ទៃជលធារ
ចរតាមប្រាថ្នា។
បើសំពៅតូច ក្តោងធំប្រដូច ដំរីជាន់ខ្លា
កុំថាលើទឹក លើដីនេះណា លំនឹងអាត្មា
ក៏គ្មានឡើយហោង។
នឹងចរលើទឹក ខ្យល់បក់គគឹក តិចតួចកន្លង
ក៏ដួលគ្រាំគ្រាំង ទាំងផ្ទាំងតែម្តង ហេតុដ្បិតបំណង
ចង់ធំបានតូច។
បើសំពៅធំ ក្តោងតូចទោះជុំ ក៏សមប្រដូច
ខ្លាលើកដំរី នឹងឡើយម្តេចរួច ប្រយោជន៍ខាតខូច
កំលាំងអសារ។
ពេលដែលសំពៅ និងក្តោងតំរូវ ត្រូវគ្នាម្តេចម្តា
ក៏ត្រូវអាស្រ័យ នឹងខ្យល់វាតា បក់តាមទិសា
ធម្មជាតកំណត់។
ក្តោងនិងសំពៅ អាចកែតំរូវ បានល្អប្រាកដ
តែខ្យល់ធម្មជាត មិនអាចកែបត់ វិធីមួយមួយគត់
បត់ក្តោងតាមខ្យល់។ 12:30-2:00, Sun, 20/03/11
ពេលចួបបញ្ហា ក្តោងក្តាប់ទិសា មិនឱយរចល់
ច្នោះឈើខ្សែក្តោង ត្រូវមាំនឹងថ្កល់ ថែមក្តោងគ្មានដល់
ចន្លោះធ្លុះធ្លាយ។
ទើបសំពៅអាច ចំណរឥតខ្លាច ឧបសគ្គទំលាយ
តែកុំភ្លេចគ្រោះ អំនួតរីករាយ មានចិត្តមាក់ងាយ
ចួបព្យុះក្យ័យប្រាណ៕—S. TAY, 15:00-16:00, Tue, 22/03/11