ចិន្តកំណាព្យ

<<កវី>>

cropped-a-poet-looks-at-the-world.jpg

<<កវី>>

ជាតិកវី   ស្តីពាក្យតិច   ល្បិចផ្កប់ក្នុង                               ពាក្យកាច់កុង   ផុងគំនិត   គិតមិនយល់

ប្រើកំ​ណាព្យ   ឆាបឆួលចិត្ត   មិត្រនិម្មល                       ឱយអំពល់   វល់វិលវង់   ជង់ស្មារតី។

ទឹកភ្នែកផ្តិត   ចិត្តជាប់ដៃ   ច្នៃសរសេរ                           ព័ចន៍ពាក្យស្មេរ   រេពាក្យចួន   សួនសមន័យ

ផ្សំវិភាគ   ច្រៀកយកខ្លឹម   ផ្ទឹមជ្រើសស្តី                        ពាក្យកវី   ខ្លីខ្លឹមខ្លួន   ស្ងួនអារម្ម។

ភ្នែកគយគន់   មុនសរសេរ   រេគំនិត                               ស្តីការណ៍ពិត   ប្រិតប្រឹងព្រៀង   មៀងមើលផ្សំ

ចួនរិះគន់   ធ្ងន់ស្រាលគេ   ជេរចំំៗ                                   ស្អប់ដៀលច្រំ   ក្រំស្អុយឈ្មោះ   ព្រោះតែដៃ។

ចួនដាក់គូទ   ជូតធូលី   ទីកខ្វក់                                         ទោះអាក្រក់   បក់មិនប៉ើង   ឡើងកើនក្រៃ

ស៊ូប្រលាក់   ចាក់ទឹកលាង   រៀងរាល់ថ្ងៃ                       តាមវិស័យ   ប្រៃមានសាប   បាបមានបុណ្យ។

លុះក្ស័យកាយ   ឆ្ងាយជីវិត   ពិតសល់ពាក្យ បទវិភាគ   កៀកពិសោធន៏   ចោទកែកុន

គ្មានអ្នកយល់   គល់ឫសស្នូល   ចូលដាបដុន               រស់ជីពជន្ម   ធ្ងន់ជាងស្លាប់   ចាប់ជាតិថ្មី៕៚

— S. TAY, Fri, 24/06/11

 

A poet is, before anything else, a person who is passionately in love with language.
W. H. Auden


7 thoughts on “ចិន្តកំណាព្យ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s