អូន​ជា​មនុស្ស​បង​ស្នេហ​ តែ​បង​ជា​មនុស្ស​អូន​ស្អប់​

Shadow manអូនជាមនុស្សបងស្នេហ តែ​បង​ជា​មនុស្ស​អូន​ស្អប់​ 

៙អារម្ម​តែ​មួយ​ន័យ​ខុស​គ្នា​

ទោះ​បី​សុទ្ធ​ជា​អារម្ម​ពិត​

ស្រឡាញ់​និង​ស្អប់​គឺ​ជា​មិត្រ​

មិន​បានផលិត​ក៏​កើត​ឯង​។

ឱយ​តែ​មាន​ស្នេហ​គង់​មាន​ស្អប់​

មាន​ផ្តើម​មាន​ចប់​សុខ​ចំបែង​

វដ្ត​ស្នេហា​ចារ​ទោះ​ប្រឹង​ប្រែង​

មិន​អាច​ខ្នះ​ខ្នែង​ចៀស​វាង​បាន​…។

ឮ​តាម​សារ​ឈាម​ប្រហារ​ស្នេហ​

ចិត្ត​អូន​ប្រួល​ប្រែ​ស្តី​ក្លា​ហាន​

បង​មិន​មែន​មនុស្ស​ដែល​កល្យាណ​

ស្នេហ​ឡើយ​ភុំ​ផាន​បង​យល់​​ច្បាស់​។

អាន​ដូច​ស្តាប់ឮ​ពាក្យ​វរ​មិត្រ​

គួរ​ឱយ​អាណិត​បេះដូង​ណាស់​

ស្រឡាញ់​សុខ​ៗ​គេ​ប្រែ​ផ្លាស់​

មេឃ​ភ្លឺ​ស្រលះ​ស្រាប់​តែ​ភ្លៀង​។​

ភ្លៀង​ហើយ​មិន​ព្រម​រាំង​សោះ​ឡើយ​

មិន​អស់​មិន​ហើយ​ក៏​ស្នេហ​នាង​

ក៏​ធ្វើ​បាប​ចិត្តមិន​ព្រម​រាង​

នៅ​តែ​ពោល​ច្រៀង​រាល់​ពាក្យ​ស្នេហ​។

ទាំង​គេលែង​ចង់​ស្តាប់​បន្តិច​

ក្តី​ស្នេហ​ទឹក​លិច​លង់​ឥត​ល្ហែ​

ជោក​ឈ្លក់​បេះដូង​នៅ​រស់​ដែរ

មិន​យូរ​គង់​តែ​លង់​មរណា​។

ទោះ​អូន​ធ្លាប់​ស្នេហ​មិន​សារ​ភាព​

មាន​តែ​បន្ទាប​ស្នេហ​រៀម​រ៉ា​​​

ស្នេហ​គេ​ជួស​បង​មិន​មេត្តា​

ដល់​ពាក្យ​រៀប​ការ​អូន​ធ្លាប់​ប៉ង​។

ទោះ​អូន​ស្តី​អ្វី​បងមិន​ប្រែ​

នៅ​ពោល​ពាក្យ​ស្នេហ​ទាំង​សៅ​ហ្មង​

ឃើញ​អូន​មាន​ថ្មី​ឈាម​ស្នេហ​បង​

ហូរ​មិន​ដាច់​ម្តង​គង់​តែ​អស់​។

អូន​ជា​មនុស្ស​ស្រី​ដែល​បង​​ស្នេហ​​

ទោះ​អូន​បាន​ប្រែ​ក៏​បង​ស្មោះ​

ដឹង​ត្រឹម​ស្រឡាញ់​ឱយ​លុះ​ខ្សោះ​

រហូត​បង់​បោះ​ចិត្ត​ស្នេហ​បាន​។

មិន​ដឹង​ពេល​ណា​លែង​នឹក​អូន​

បើ​មិន​ដែល​សូន្យ​រូប​កល្យាណ​

ជាប់​បេះដូង​បង​ហួស​ការ​ស្មាន​

អាច​ទេ​ដើម​ដាន​រលត់​ទៅ​។

ទោះ​អូន​ចាត់​ទុក​បង​ជា​អ្វី​

គូ​ស្នេហ​មិត្រ​ក្តី​ស្រេច​តែ​ពៅ​

បង​មិន​កែ​ឡើយ​ទោះ​ខុស​ត្រូវ​​​

ស្នេហយើង​តម្រូវ​ចប់​បែប​នេះ​៕​៚

ដោយ តៃ សុវណ្ណារុណ​

សៅរ, ២២:៤២២៣:១៤, ​១៥/០៦/២០១៣