ក្នុង​កាព្យ​គ្មាន​អូន​

71356342

និស្ស័យ​ពួក​យើងមិន​ដូច​គេ​

ភ្ជាប់​តាម​សំណេរ​ជួស​ស្រដី​

ជា​កាព្យ​ពាក្យ​ចួន​សម​សួន​ន័យ​

បង្កើត​សេចក្តី​ស្នេហា​មួយ​។

អត្តសញ្ញាណ​នៃ​ស្នេហ​យើង​

ងងឹត​ក៏​ភ្លើង​​កាព្យ​អាច​ជួយ​​​​

រំលែក​​ទុក្ខ​គ្នា​ពេល​ចួប​ព្រួយ​

​ជា​ការ​លើក​ស្ទួយ​សាមគ្គី​ស្នេហ​។

សារ​ជា​កំណាព្យ​ខាប​បេះដូង​

ពាក្យ​កាព្យ​ពី​អូន​ក៏​មិន​ប្រែ​

ផ្ញើ​តប​ភ្លាមៗ​ត្រូវ​ចិត្ត​​ដែរ​​

ទោះ​បី​ Style ញ៉ែ​បង​ខុស​គេ​។

អូន​ក៏​មិន​ណយ​លែង​មួយ​ក្បាច់​

ក៏​ញាក់​បង​ដាច់​មួយ​ចង្អេរ​

បង​ស្មាន​អូនមិន​​ចេះ​សរសេរ​

មិន​គួរ​ជឿ​ទេ​ស្ទាត់​ទៀតផង​។

រក​បាន​គំរបដែល​ត្រូវ​ឆ្នាំង​

ក៏​លើកទាប់​តាំង​ត​នឹង​បង

ច្បាំង​រហូតសុំ​​ចាញ់​នួន​ល្អង​

អូន​នៅ​ចង់​ល្បង​ទោះ​បាន​ជ័យ​។

អនុស្សាវរីយ​ជាប់​កំណាព្យ​

អ្នក​ដែល​ដុន​ដាប​មិន​មែន​ស្រី​

ក្រោយ​បាត់​ជីវា​កាព្យ​អស់​ន័យ​

ទោះ​បី​ធ្វើ​អ្វី​ត្រឹម​អតីត​។

អាន​កំណាព្យ​យើង​ឆ្លើយ​ឆ្លង​គ្នា​

ពេល​នឹក​ពំងា​ឱយ​បង​គិត​

ពាក្យ​ចួន​ក្នុង​កាព្យ​ដូច​វរមិត្រ​

គ្មាន​អូន​ជីវិត​កាព្យ​គ្មាន​ន័យ​។

បង​សរសេរកាព្យ​លែង​បាន​ហើយ​

ព្រោះ​នឹក​ត្រាណ​ត្រើយ​ពេល​ស្រមៃ​

កាន់​តែ​ចារ​កាន់​តែ​​​​រឹង​ដៃ

គ្មាន​ឡើយ​​ថ្លើម​ថ្លៃ​តប​កាព្យ​បង​។

កំណាព្យ​បង​គ្មាន​ទឹក​ដមសោះ​

ហេតុ​គ្មាន​ស្រី​​ស្រស់ជា​ចំណង​

មាន​កាព្យ​គ្មាន​​ចួន​​រណ្តំ​ផង​

កាព្យ​ដូច​រូប​បង​គ្មាន​អូន​នៅ​។

គ្មាន​ជាតិ​មាន​តែ​ស្នេហា​ស្មោះ​​

សរសេរ​លុះ​អស់​ស្នេហ​ត​ទៅ​

នៅ​ចាំ​ពាក្យ​ចួន​ស្នេហ​ពី​ពៅ​

អស់​ពី​ជម្រៅ​នៃ​​កាព្យ​ស្នេហ​៕៚

ចន្ទ្រ, ២២:២០២២:៥០, ៣០/១២/២០១៣

បញ្ចេញមតិ